បភង្គុសូត្រទី ១១-របស់បែកធ្លាយ

ក្បាលទី 21 · ទំព័រ 616

ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវរបស់បែកធ្លាយផង នូវរបស់មិនបែកធ្លាយផង ( ដល់ អ្នកទាំងឡាយ ) ចូរអ្នកទាំងឡាយស្តាប់នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជារបស់បែកធ្លាយ អ្វីជារបស់មិនបែកធ្លាយ ។ ម្នាលភិក្ខុទាំងឡាយ រូបជារបស់បែកធ្លាយ សេចក្តីរលត់ សេចក្តីស្ងប់រម្ងាប់ សេចក្តី វិនាសណានៃរូបនោះ នេះជារបស់មិនបែកធ្លាយ ។ វេទនាជារបស់បែកធ្លាយ សេចក្តីរលត់ សេចក្តីស្ងប់រម្ងាប់ សេចក្តីវិនាសណា នៃវេទនានោះ នេះជា របស់មិនបែកធ្លាយ ។ សញ្ញាជារបស់បែកធ្លាយ ។ សង្ខារទាំងឡាយជា របស់បែកធ្លាយ សេចក្តីរលត់ សេចក្តីស្ងប់រម្ងាប់ សេចក្តីវិនាសណា នៃ សង្ខារទាំងនោះ នេះជារបស់មិនបែកធ្លាយ ។ វិញ្ញាណជារបស់បែកធ្លាយ សេចក្តីរលត់ សេចក្តីស្ងប់រម្ងាប់ សេចក្តីវិនាសណា នៃវិញ្ញាណនោះ នេះជា របស់មិនបែកធ្លាយ ។ ភារវគ្គទី ៣ ចប់ ៥ ឧទ្ទានក្នុងភារវគ្គនោះ គឺ និយាយអំពីរបស់ធ្ងន់ ១ ការកំណត់ដឹង ១ ភិក្ខុកាលដឹង ១ លះបង់ឆន្ទរាគៈ ១ ជាគម្រប់ ៤ អំពីអានិសង្ស ៣ លើក សេចក្តីត្រេកអរ ១ ជាគម្រប់ ៨ អំពីការកើត ១ ឫសគល់នៃទុក្ខ ១ របស់បែកធ្លាយ ១ ជាគម្រប់ ១១ ។