អដ្ឋកថា នតុម្ហាកំសូត្រទី ១

ក្បាលទី 21 · ទំព័រ 620

នតុម្ញាកសូត្រទី ១ ក្នុងនតុម្ញាកវគ្គទី ៤ មានវិនិច្ឆ័យដូចតទៅ បទថា បជហថ បានដល់ ចូរលះ ដោយការលះឆន្ទរាគៈ ។ ក្នុងវត្ថុ មាន ស្មៅជាដើម មានវិនិច្ឆ័យដូច្នេះ ដើមត្នោត និងដូងជាដើម មានស្រាយខាងក្នុង មិនមានខ្លឹមរឹងខាងក្រៅ ក៏ឈ្មោះថា ស្មៅ ។ ដើមគគីរ ដើមសាលៈ ដើម សាកៈជាដើម មានខ្លឹមខាងក្នុង មានស្រាយខាងក្រៅ ឈ្មោះថា ឈើ មែក ឈើដែលបែកចេញទៅខាង ដូចជាដៃនៃដើមឈើ ឈ្មោះថា សាខា ស្លឹកត្នោត និងស្លឹកដូងជាដើម ឈ្មោះថា បលាសៈ ។