អដ្ឋកថា ទុតិយនតុម្ហាកសូត្រទី ២
ក្បាលទី 21 · ទំព័រ 621
វិញ្ញាណមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់នូវវិញ្ញាណនោះចេញ វិញ្ញាណនោះ បើ អ្នកទាំងឡាយលះបង់ហើយ នឹងប្រព្រឹត្តដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់របស់នោះចេញ របស់នោះ បើអ្នកទាំងឡាយលះបង់ហើយ នឹង ប្រព្រឹត្តដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ។ ទុតិយនតុម្ញាកសូត្រទី ២ វៀរអ្នកធ្វើការត្រាស់ដឹង ដោយឧបមា ក៏ត្រាស់ តាមអធ្យាស្រ័យ ។