អដ្ឋកថា អញ្ញតរភិក្ខុសូត្រទី ៣
បពិត្រព្រះអង្គដ៏ចម្រើន បើបុគ្គលផ្តេកផ្តិតនឹងរូប រមែងដល់នូវការរាប់ ( ថាជា អ្នកត្រេកអរ អ្នកប្រទូស្ត អ្នកវង្វេង ) ដោយការផ្តេកផ្តិតនោះ ។ បើបុគ្គល ផ្តេកផ្តិតនឹងវេទនា ។ បើបុគ្គលផ្តេកផ្តិតនឹងសញ្ញា ។ បើបុគ្គលផ្តេកផ្តិតនឹង សង្ខារ ។ បើបុគ្គលផ្តេកផ្តិតនឹងវិញ្ញាណ រមែងដល់នូវការរាប់ ដោយការ ផ្តេកផ្តិតនោះ ។ បពិត្រព្រះអង្គដ៏ចម្រើន បើបុគ្គលផ្តេកផ្តិតនឹងរូប រមែងមិន ដល់នូវការរាប់ ( ថាជាអ្នកត្រេកអរ អ្នកប្រទូស្ត អ្នកវង្វេង ) ដោយការផ្តេក ផ្តិតនោះ ។ បើបុគ្គលមិនផ្តេកផ្តិតនឹងវេទនា រមែងមិនដល់នូវការរាប់ ដោយការ ផ្តេកផ្តិតនោះ ។ បើបុគ្គល ( មិនផ្តេកផ្តិត ) នឹងសញ្ញា ។ នឹងសង្ខារ ។ បើ បុគ្គលមិនផ្តេកផ្តិតនឹងវិញ្ញាណ រមែងមិនដល់នូវការរាប់ដោយការផ្តេកផ្តិតនោះ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះពុទ្ធដីកាដែលព្រះមានព្រះភាគសម្តែងសង្ខេបនេះ ខ្ញុំព្រះអង្គយល់សេចក្តីដោយពិស្តារបាន យ៉ាងនេះឯង ។ ម្នាលភិក្ខុ ត្រូវហើយៗ ម្នាលភិក្ខុ ពាក្យដែលតថាគតសម្តែង សង្ខេប អ្នកយល់សេចក្តីដោយពិស្តារបាន នេះជាការប្រពៃណាស់ ។ ម្នាល ភិក្ខុ បើបុគ្គលផ្តេកផ្តិតនឹងរូប រមែងដល់នូវការរាប់ ( ថាជាអ្នកត្រេកអរ អ្នក ប្រទូស្ត អ្នកវង្វេង ) ដោយការផ្តេកផ្តិតនោះ ។ បើបុគ្គលផ្តេកផ្តិតនឹងវេទនា ។ នឹងសញ្ញា ។ នឹងសង្ខារ ។ បើបុគ្គលផ្តេកផ្តិតនឹងវិញ្ញាណ រមែងដល់នូវការរាប់ ដោយការផ្តេកផ្តិតនោះ ។ ម្នាលភិក្ខុ បើបុគ្គលមិនផ្តេកផ្តិតនឹងរូប មិន ដល់នូវការរាប់ដោយការផ្តេកផ្តិតនោះ ។ បើបុគ្គលមិនផ្តេកផ្តិតនឹងវេទនា ។ នឹងសញ្ញា ។ នឹងសង្ខារ ។ បើបុគ្គលមិនផ្តេកផ្តិតនឹងវិញ្ញាណ រមែងមិនដល់ នូវការរាប់ដោយការផ្តេកផ្