ទុតិយអញ្ញតរភិក្ខុសូត្រទី ៤
ក្បាលទី 21 · ទំព័រ 625
ក្នុងក្រុងសាវត្ថី ។ គ្រានោះ ភិក្ខុ ១ រូប ចូលទៅគាល់ព្រះមាន ព្រះភាគ ។ បេ ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះ មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គស្តាប់ធម៌ណា របស់ព្រះមានព្រះភាគហើយ គប្បីជាបុគ្គលម្នាក់ឯង ចៀសចេញ ( ចាកពួក ) ជាអ្នកមិនប្រមាទ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានចិត្តបញ្ជូនទៅកាន់ ព្រះនិព្វាន សូមព្រះមានព្រះភាគ សម្តែងធម៌នោះដោយសង្ខេប ដល់ខ្ញុំ ព្រះអង្គឲ្យទាន ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ បុគ្គលផ្តេកផ្តិតនូវអនុស័យ ណា រមែងស្លាប់នឹងអនុស័យនោះ បុគ្គលស្លាប់នឹងអនុស័យណា រមែងដល់ កិរិយារាប់ដោយអនុស័យនោះ បុគ្គលមិនផ្តេកផ្តិតនឹងអនុស័យណា រមែងមិន ស្លាប់នឹងអនុស័យនោះ បុគ្គលមិនស្លាប់នឹងអនុស័យណា រមែងមិនដល់នូវ ការរាប់ដោយអនុស័យនោះ ។