អដ្ឋកថា ទុតិយអញ្ញតរភិក្ខុសូត្រទី ៤
បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គយល់ហើយ ។ ម្នាលភិក្ខុ ចុះពាក្យដែលតថាគត សម្តែងដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារបាន តើដូចម្តច ។ បពិត្រ ព្រះអង្គដ៏ចម្រើន បើបុគ្គលផ្តេកផ្តិតនឹងរូប រមែងស្លាប់នឹងរូបនោះ បុគ្គលស្លាប់ នឹងរូបណា រមែងដល់ការរាប់ ( ថាជាអ្នកត្រេកអរ អ្នកប្រទូស្ត អ្នកវង្វេង ) ដោយរូបនោះ ។ បើបុគ្គលផ្តេកផ្តិតនឹងវេទនា ។ បើបុគ្គលផ្តេកផ្តិតនឹងសញ្ញា ។ បើបុគ្គលផ្តេកផ្តិតនឹងសង្ខារ ។ បើបុគ្គលផ្តេកផ្តិតនឹងវិញ្ញាណ រមែងស្លាប់នឹង វិញ្ញាណនោះ បុគ្គលស្លាប់នឹងវិញ្ញាណណា រមែងដល់នូវការរាប់ដោយវិញ្ញាណ នោះ ។ បពិត្រព្រះអង្គដ៏ចម្រើន បើបុគ្គលមិនផ្តេកផ្តិតនឹងរូប រមែងស្លាប់នឹង រូបនោះ បុគ្គលមិនស្លាប់នឹងរូបណា រមែងមិនដល់នូវការរាប់ដោយរូបនោះ ។ បើបុគ្គលមិនផ្តេកផ្តិតនឹងវេទនា ។ បើបុគ្គលមិនផ្តេកផ្តិតនឹងវិញ្ញាណ រមែង មិនដល់ការរាប់ដោយវិញ្ញាណនោះ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ សម្តែងដោយសង្ខេបនេះឯង ខ្ញុំព្រះអង្គយល់សេចក្តី ដោយពិស្តារបាន យ៉ាងនេះឯង ។ ម្នាលភិក្ខុ ត្រូវហើយៗ ម្នាលភិក្ខុ ពាក្យដែលតថាគតសម្តែង ដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារបាន ជាការប្រពៃណាស់ ។ ម្នាល ភិក្ខុ បើបុគ្គលផ្តេកផ្តិតនឹងរូប រមែងស្លាប់នឹងរូបនោះ បុគ្គលស្លាប់នឹងរូបណា រមែងដល់នូវការរាប់ដោយរូបនោះ ។ បើបុគ្គលផ្តេកផ្តិតនឹងវេទនា ។