អានន្ទសូត្រទី ៥

ក្បាលទី 21 · ទំព័រ 628

ក្នុងក្រុងសាវត្ថី ។ គ្រានោះ ព្រះអានន្ទមានអាយុ ចេញចាក ទីពួនសម្ងំ ក្នុងសាយ័ណ្ហសម័យ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅ ដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះ ព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា ម្នាលអានន្ទ បើគេសួរអ្នកយ៉ាងនេះថា នែអានន្ទមានអាយុ ធម៌ ទាំងឡាយ ដូចម្តេចខ្លះ ដែលកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅ ហើយប្រែប្រួលទៅវិញក៏ប្រាកដ ។ ម្នាលអានន្ទ កាលបើគេសួរយ៉ាងនេះ តើអ្នកដោះស្រាយដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន បើគេសួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែអានន្ទមានអាយុ ធម៌ទាំងឡាយដូចម្តេចខ្លះ ដែលកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញក៏ប្រាកដ ។ បពិត្រ ព្រះអង្គដ៏ចម្រើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គគប្បីដោះស្រាយយ៉ាង នេះថា ម្នាលអាវុសោ រូបរមែងកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅ ហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ ។ វេទនា ។ សញ្ញា ។ សង្ខារ ។ វិញ្ញាណរមែងកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅហើយ ក៏ប្រែប្រួល ទៅវិញក៏ប្រាកដ ។ ម្នាលអាវុសោ ធម៌ទាំងនេះឯង រមែងកើតប្រាកដ វិនាស ទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញក៏ប្រាកដ ។ បពិត្រព្រះអង្គ ដ៏ចម្រើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គគប្បីដោះស្រាយយ៉ាងនេះឯង ។ ម្នាលអានន្ទ ត្រូវហើយៗ ម្នាលអានន្ទ រូបពិតជាកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញក៏ប្រាកដ ។ វេទនា ។