អដ្ឋកថា អានន្ទសូត្រទី ៥
ក្បាលទី 21 · ទំព័រ 628
វេទនា ។ សញ្ញា ។ សង្ខារ ។ វិញ្ញាណរមែងកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅហើយ ក៏ប្រែប្រួល ទៅវិញក៏ប្រាកដ ។ ម្នាលអាវុសោ ធម៌ទាំងនេះឯង រមែងកើតប្រាកដ វិនាស ទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញក៏ប្រាកដ ។ បពិត្រព្រះអង្គ ដ៏ចម្រើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គគប្បីដោះស្រាយយ៉ាងនេះឯង ។ ម្នាលអានន្ទ ត្រូវហើយៗ ម្នាលអានន្ទ រូបពិតជាកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញក៏ប្រាកដ ។ វេទនា ។ សញ្ញា ។ សង្ខារ ។ វិញ្ញាណពិតជាកើតប្រាកដ វិនាសទៅប្រាកដ កាល តាំងនៅហើយ ប្រែប្រួលទៅវិញក៏ប្រាកដ ។ ម្នាលអានន្ទ ធម៌ទាំងឡាយនេះ ឯង រមែងកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ ។ ម្នាលអានន្ទ កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ យ៉ាងនេះចុះ ។