ទុតិយអានន្ទសូត្រទី ៦

ក្បាលទី 21 · ទំព័រ 633

ក្នុងក្រុងសាវត្ថី ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទី សមគួរហើយ ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ បើគេសួរ យ៉ាងនេះថា នែអានន្ទមានអាយុ ធម៌ទាំងឡាយដូចម្តេចខ្លះ ដែលកើតប្រាកដ ហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ ប្រាកដហើយ ។ ធម៌ទាំងឡាយដូចម្តេចខ្លះ នឹងកើតប្រាកដ នឹងវិនាសទៅ ប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ ។ ធម៌ទាំងឡាយដូចម្តេចខ្លះ កំពុងកើតប្រាកដ កំពុងវិនាសទៅប្រាកដ កំពុងតាំងនៅ ហើយ ប្រែប្រួលទៅវិញក៏ប្រាកដ ។ ម្នាលអានន្ទ កាលបើគេសួរយ៉ាងនេះ តើអ្នកគប្បីដោះស្រាយដូចម្តេច ។