អដ្ឋកថា ទុតិយអានន្ទសូត្រទី ៦
បពិត្រព្រះអង្គដ៏ចម្រើន បើគេសួរខ្ញុំព្រះអង្គ យ៉ាងនេះថា នែអានន្ទមានអាយុ ធម៌ទាំងឡាយដូចម្តេចខ្លះ ដែលកើត ប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ ។ ធម៌ទាំងឡាយដូចម្តេចខ្លះ នឹងកើតប្រាកដ នឹងវិនាសទៅ ប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញក៏នឹងប្រាកដ ។ ធម៌ទាំងឡាយ ដូចម្តេចខ្លះ កំពុងកើតប្រាកដ កំពុងវិនាសទៅប្រាកដ កំពុងតាំងនៅហើយ ប្រែប្រួលទៅវិញក៏ប្រាកដ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើគេសួរយ៉ាង នេះ ខ្ញុំព្រះអង្គគប្បីដោះស្រាយយាងនេះថា ម្នាលអាវុសោទាំងឡាយ រូបណា ដែលកន្លងទៅហើយ រលត់ហើយ ប្រែប្រួលហើយ រូបនោះ ឈ្មោះថា កើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួល ទៅវិញក៏ប្រាកដហើយ ។ វេទនាណា ដែលកន្លងទៅហើយ រលត់ហើយ ប្រែប្រួលហើយ វេទនានោះ ឈ្មោះថា កើតប្រាកដហើយ វិនាសទៅប្រាកដ ហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញក៏ប្រាកដហើយ ។ សញ្ញាណា ។ សង្ខារណា ដែលកន្លងទៅហើយ រលត់ហើយ ប្រែប្រួលហើយ សង្ខារទាំងនោះ ឈ្មោះថា កើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅ ហើយ ប្រែប្រួលទៅវិញក៏ប្រាកដហើយ ។ វិញ្ញាណណា ដែលកន្លងទៅ ហើយ រលត់ហើយ ប្រែប្រួលហើយ វិញ្ញាណនោះ ឈ្មោះថា កើតប្រាកដ ហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ ប្រាកដហើយ ។ ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះឯង ដែលកើត ប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ ។