អនុធម្មសូត្រទី ៧-ធម្មានុធម្មប្បដិបន្នោ

ក្បាលទី 21 · ទំព័រ 638

ក្នុងបឋមអនុធម្មសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា ធម្មានុធម្មប្បដិបន្នស្ស សេចក្តីថា អ្នកបដិបត្តិបុព្វភាគ ។ បដិបទាដែលជាធម៌ សមគួរដល់លោកុត្តរធម៌ ៩ ។ បទថា អយមនុធម្មោ សេចក្តីថា ធម៌ នេះ ជាអនុលោមធម៌ ។ បទថា និព្វិទាពហុលោ បានដល់ ជាអ្នកមិនច្រើន ទៅដោយការអផ្សុក ។ បទថា បរិជានាតិ បានដល់ កំណត់ដឹងដោយ បរិញ្ញា ៣ ។ បទថា បរិមុច្ចតិ បានដល់ រួចផុតដោយបហានប្បរិញ្ញាដែល កើតឡើងក្នុងមគ្គក្ខណៈ ។ ក្នុងព្រះសូត្រនេះ ជាការត្រាស់ចំពោះមគ្គបុណ្ណោះ ដោយប្រការដូច្នេះ ក្នុងបរិញ្ញា ៣ ក្រៅអំពីនេះក៏ដូចគ្នា ។ តែក្នុងទីនេះ លោក មិនកំណត់យកអនុបស្សនា កំណត់យកក្នុងបរិញ្ញាទាំង ៣ នោះ ព្រោះ ដូច្នោះ ក្នុងទីនេះ អនុបស្សនានោះ គប្បីកំណត់តាមដែលលោកកំណត់ ហើយ ក្នុងបរិញ្ញាទាំង ៣ នោះឯង ។ ពិតហើយ ក្នុងបរិញ្ញាទាំង ៣ នោះ វៀរអនុបស្សនាណានីមួយចេញហើយ បុគ្គលណាម្នាក់ ក៏មិនអាចនឹងនឿយណាយ ឬកំណត់ដឹងបានឡើយ ។