តតិយអនុធម្មសូត្រទី ៩
ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តធម៌ដ៏សមគួរដល់ធម៌ រមែងមានអនុធម៌នេះ គឺជាអ្នកពិចារណា ឃើញថាជាទុក្ខក្នុងរូប ។ ក្នុងវេទនា ។ ក្នុងសញ្ញា ។ ក្នុងសង្ខារ ។ ជាអ្នក ពិចារណាឃើញថាជាទុក្ខក្នុងវិញ្ញាណ ។ កាលបើភិក្ខុនោះ ពិចារណាឃើញ ថាជាទុក្ខក្នុងរូប ។ ក្នុងវេទនា ។ ក្នុងសញ្ញា ។ ក្នុងសង្ខារ ។ ពិចារណា ឃើញថាជាទុក្ខក្នុងវិញ្ញាណ រមែងកំណត់ដឹងច្បាស់នូវរូប ។ នូវវេទនា ។ នូវ សញ្ញា នូវសង្ខារ ។ រមែងកំណត់ដឹងច្បាស់នូវវិញ្ញាណ ។ កាលបើភិក្ខុនោះ កំណត់ដឹងច្បាស់នូវរូប ។ នូវវេទនា ។ នូវសញ្ញា ។ នូវសង្ខារ ។ កំណត់ ដឹងច្បាស់នូវវិញ្ញាណ រមែងរួចស្រឡះចាករូប រួចស្រឡះចាកវេទនា រួច ស្រឡះចាកសញ្ញា រួចស្រឡះចាកសង្ខារ រួចស្រឡះចាកវិញ្ញាណ រួចស្រឡះ ចាកជាតិ ជរា មរណៈ សោចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្ហៀតចង្អល់ចិត្ត តថាគតពោលថា បុគ្គលនោះរួច ស្រឡះចាកវដ្តទុក្ខ ។