អដ្ឋកថា ចតុត្ថអនុធម្មសូត្រទី ១០

ក្បាលទី 21 · ទំព័រ 640

កាលបើ ភិក្ខុនោះកំណត់ដឹងច្បាស់នូវរូប ។ នូវវេទនា ។ នូវសញ្ញា ។ នូវសង្ខារ ។ កាលបើភិក្ខុនោះ កំណត់ដឹងច្បាស់នូវវិញ្ញាណ រមែងរួចស្រឡះចាករូប រួច ស្រឡះចាកវេទនា រួចស្រឡះចាកសញ្ញា រួចស្រឡះចាកសង្ខារ រួចស្រឡះ វិញ្ញាណ រួចស្រឡះជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្ហៀតចង្អល់ចិត្ត តថាគតពោលថា បុគ្គលនោះរួច ស្រឡះចាកវដ្តទុក្ខ ។ នតុម្ញាកវគ្គទី ៤ ចប់ ៥ ឧទ្ទានក្នុងនតុម្ញាកវគ្គនោះ គឺ និយាយអំពីធម៌ដែលព្រះមានព្រះភាគ ទ្រង់សម្តែងថា មិន មែនជារបស់អ្នកទាំងឡាយទេ មាន ២ លើក អំពីអញ្ញតរភិក្ខុ ចូលទៅគាល់ព្រះមានព្រះភាគ សូមឲ្យព្រះអង្គសម្តែង ធម៌ដោយសង្ខេប មាន ២ លើក អំពីព្រះមានព្រះភាគ ត្រាស់សួរធម៌ចំពោះព្រះអានន្ទ មាន ២ លើក អំពីព្រះមាន ព្រះភាគសម្តែងអនុធម៌ប្រមាណពីរ ៗ មាន ២ លើក ។