បដិបទាសូត្រទី ២
ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវបដិបទាជាដំណើរកើតឡើងនៃសក្កាយៈផង នូវបដិបទា ជាដំណើររលត់នៃសក្កាយៈផង ដល់អ្នកទាំងឡាយៗ ចូរស្តាប់នូវធម៌នោះ ចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះបដិបទាជាដំណើរកើតឡើងនៃសក្កាយៈ តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងអរិយធម៌ មិនបានសិក្សាក្នុង អរិយធម៌ មិនបានឃើញពួកសប្បុរស មិនឈ្លាសវៃក្នុងសប្បុរិសធម៌ មិន បានសិក្សាក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញនូវរូបថាជាខ្លួនខ្លះ ឃើញ នូវខ្លួនថាមានរូបខ្លះ ឃើញនូវរូបថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួនថាមានក្នុងរូប ខ្លះ ឃើញនូវវេទនាថាជាខ្លួន ។ បេ ។ ឃើញនូវសញ្ញា ។ ឃើញនូវសង្ខារ ។ ពិចារណាឃើញនូវវិញ្ញាណថាជាខ្លួនខ្លះ ឃើញនូវខ្លួនថា មានវិញ្ញាណខ្លះ ឃើញនូវវិញ្ញាណថា មានក្នុងខ្លួនខ្លះ ឃើញនូវខ្លួនថា មានក្នុងវិញ្ញាណខ្លះ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើរកើតឡើងនៃសក្កាយៈ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា ការយល់ឃើញ ជាដំណើរនាំឲ្យកើតឡើង នៃទុក្ខ នេះជាសេចក្តីអធិប្បាយក្នុងធម៌នោះ ដោយប្រការដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបដិបទាជាដំណើររលត់នៃសក្កាយៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក្នុងលោកនេះ ជាអ្នកចេះដឹង បានឃើញពួកព្រះអរិយៈ ឈ្លាសវៃក្នុងអរិយធម៌ បានសិក្សាដោយល្អក្នុង អរិយធម៌ បានឃើញពួកសប្បុរស ឈ្លាសវៃក្នុងសប្បុរិសធម៌ បានសិក្សា