អនិច្ចសូត្រទី ៣

ក្បាលទី 21 · ទំព័រ 651

ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់ នុ៎ះមិនមែនជារបស់ខ្លួនទេ របស់ណាមិនមែនជារបស់ខ្លួន របស់នោះ គួរ យល់ឃើញតាមពិត ដោយប្រាជ្ញាដ៏ប្រពៃដូច្នេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ។ កាលបើយល់ឃើញតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ នូវរបស់នោះយ៉ាងនេះហើយ ចិត្តក៏រមែងនឿយណាយ រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនក្រាន់មាំ ។ វេទនាមិ នទៀង ។ សញ្ញា ។ សង្ខារ ។ វិញ្ញាណមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះមិនមែនជារបស់ខ្លួនទេ របស់ ណាមិនមែនជារបស់ខ្លួន របស់នោះ គួរយល់ឃើញតាមពិត ដោយប្រាជ្ញា ដ៏ប្រពៃដូច្នេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជា ខ្លួនរបស់អញ ។ កាលបើយល់ឃើញតាមពិត ដោយប្រាជ្ញាដ៏ប្រពៃនូវរបស់ នោះយ៉ាងនេះហើយ ចិត្តក៏រមែងនឿយណាយ រមែងរួចស្រឡះចាកអាសវៈ ទាំងឡាយ ព្រោះមិនប្រកាន់មាំ ។ ម្នាលភិក្ខុទាំងឡាយ បើចិត្តរបស់ភិក្ខុ បាននឿយណាយក្នុង រូបធាតុ បានរួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំហើយ ។ ក្នុងវេទនាធាតុ ។ ក្នុងសញ្ញាធាតុ ។ ក្នុងសង្ខារធាតុ ។ ម្នាលភិក្ខុទាំងឡាយ បើចិត្តរបស់ភិក្ខុ បាននឿយណាយក្នុងវិញ្ញាណធាតុ បានរួចស្រឡះចាក អាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំហើយ ។ ព្រោះហេតុតែរួចស្រឡះ ចាកអាសវៈ ចិត្តក៏តាំងនៅនឹង ព្រោះហេតុតែតាំងនៅនឹង ចិត្តក៏រីករាយ ព្រោះហេតុតែរីករាយ បុគ្គលរមែងមិនតក់ស្លុត បុគ្គលដែលមិនតក់ស្លុត រមែងរំលត់កិលេសចំពោះខ្លួនឯង ។ បុគ្គលនោះ រមែងដឹងច្បាស់ថា ជាតិ អស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញបានប្រព្រឹត