អដ្ឋកថា អនិច្ចសូត្រទី ៣

ក្បាលទី 21 · ទំព័រ 653

ក្នុងបឋមអនិច្ចសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា សម្មប្បញ្ញាយ ទដ្ឋព្វំ សេចក្តីថា គប្បីឃើញដោយបញ្ញាដែលសម្បយុត្ត ដោយមគ្គ ព្រមទាំងវិបស្សនា ។ បទថា វិរជ្ជតិ វិមុច្ចតិ បានដល់ រមែង ប្រាសចាកតម្រេកក្នុងមគ្គក្ខណៈ រមែងរួចផុតក្នុងផលក្ខណៈ ។ បទថា អនុបទាយ អាសវេហិ សេចក្តីថា ព្រោះមិនប្រកាន់ ទើបរួចផុតចាកអាសវៈ ទាំងឡាយ ដោយការរលត់ឥតសេសសល់ មិនកើតឡើង ។ បទថា រូបធាតុយា ជាដើម ត្រាស់ទុកដើម្បីសម្តែងបច្ចវេក្ខណញ្ញាណ ។ អាចារ្យពួកខ្លះពោលថា ដើម្បីសម្តែងបច្ចេវេក្ខណញ្ញាណ មួយអន្លើដោយផល ដូច្នេះក៏មាន ។ បទថា ឋិតំ បានដល់ តាំងនៅដោយ ភាពជាកិច្ចដែលគប្បីធ្វើឲ្យខ្ពស់ឡើងទៅ ។ បទថា ឋិតត្តា សន្តុសិតំ បាន ដល់ ត្រេកអរដោយភាវៈទៀង ដែលគប្បីសម្រេច ។ បទថា បច្ចត្តំយេវ បរិនិព្វាយតិ បានដល់ រមែងបរិនិព្វានដោយខ្លួនឯងនោះឯង ។