ទុតិយអនិច្ចសូត្រទី ៤

ក្បាលទី 21 · ទំព័រ 654

ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់ នោះមិនមែនជារបស់ខ្លួនទេ របស់ណាមិនមែនជារបស់ខ្លួន របស់នោះ គួរ យល់ឃើញតាមពិត ដោយប្រាជ្ញាដ៏ប្រពៃដូច្នេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ។ វេទនាមិនទៀង ។ សញ្ញា មិនទៀង ។ សង្ខារមិនទៀង ។ វិញ្ញាណមិនទៀង របស់ណាមិនទៀង របស់ នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះមិនមែនជារបស់ខ្លួន របស់ណាមិន មែនជារបស់ខ្លួន របស់នោះ គួរយល់ឃើញតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ ដូច្នេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់ អញទេ ។ កាលបេយល់ឃើញតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ នូវរបស់នោះ យ៉ាងនេះហើយ បុព្វន្តានុទិដ្ឋិ រមែងមិនមាន កាលបើបុព្វន្តានុទិដ្ឋិមិនមាន ហើយ អបរន្តានុទិដ្ឋិក៏មិនមាន កាលបើអបរន្តានុទិដ្ឋិមិនមានហើយ ការស្ទាប អង្អែលដោយកម្លាំងទិដ្ឋិក៏មិនមាន ។ កាលបើការស្ទាបអង្អែល ដោយកម្លាំង ទិដ្ឋិមិនមានហើយ ចិត្តក៏រមែងនឿយណាយ ក្នុងរូប ក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិន ប្រកាន់មាំ ។ ព្រោះហេតុតែរួចស្រឡះចាកអាសវៈ ចិត្តក៏តាំងនៅនឹង ព្រោះ ហេតុតែតាំងនៅនឹង ចិត្តក៏រីករាយ ព្រោះហេតុតែរីករាយ បុគ្គលរមែងមិនតក់ស្លុត បុគ្គលដែលមិនតក់ស្លុត រមែងរំលត់កិលេសចំពោះខ្លួនឯង ។ បុគ្គល នោះរមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញបាន