អដ្ឋកថា ទុតិយអនិច្ចសូត្រទី ៤
ក្បាលទី 21 · ទំព័រ 655
ក្នុងទុតិយអនិច្ចសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា បុព្វន្តានុទិដ្ឋិយោ សេចក្តីថា ទិដ្ឋិ ១៨ ដែលទៅតាមទីបំផុតខាងដើមមិន មាន ។ បទថា អបរន្តានុទិដ្ឋិយោ សេចក្តីថា ទិដ្ឋិ ៤៤ ដែលទៅតាម ទីបំផុតខាងចុងមិនមាន ។ បទថា ថាមសោ បរាមាសោ សេចក្តីថា កម្លាំងរបស់ទិដ្ឋិ និងការប្រកាន់មាំរបស់ទិដ្ឋិមិនមាន ។ ដោយលំដាប់ពាក្យ មានប្រមាណបុណ្ណេះ ឈ្មោះថា ទ្រង់សម្តែងបឋមមគ្គហើយ ។ ឥឡូវនេះ ដើម្បីសម្តែងមគ្គ ៣ និងផល ៣ មួយអន្លើដោយវិបស្សនា ទើបផ្តើមបទថា រូបស្មឹ ដូច្នេះជាដើម ។ ម្យ៉ាងទៀត ឈ្មោះថា ទិដ្ឋិទាំងឡាយ លះបានដោយវិបស្សនានោះឯង តែពាក្យនេះ លោកផ្តើមដើម្បី សម្តែងមគ្គ ៤ ព្រមដោយវិបស្សនាជាន់ខ្ពស់ ។ អដ្ឋកថា ទុតិយអនិច្ចសូត្រ ចប់ ៥ មើលសេចក្តីអធិប្បាយក្នុងព្រហ្មជាលសូត្រ ។