សមនុបស្សនាសូត្រទី ៥

ក្បាលទី 21 · ទំព័រ 656

ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ កាលយល់ឃើញ តែងយល់ឃើញ នូវ ខ្លួនជាច្រើនប្រការ សមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ រមែងយល់ឃើញនូវ ឧបាទានក្ខន្ធទាំង ៥ ឬបណ្តាឧបាទានក្ខន្ធទាំង ៥ នុ៎ះ ឧបាទានក្ខន្ធណាមួយ ។ ចុះឧបាទានក្ខន្ធទាំង ៥ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោក នេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ ។ បេ ។ មិនបានសិក្សា ក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញនូវរូបថាជាខ្លួនខ្លះ ឃើញនូវខ្លួនថា មានរូបខ្លះ ឃើញនូវរូបថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួនថាមានក្នុងរូបខ្លះ ។ នូវវេទនា ។ នូវសញ្ញា ។ នូវសង្ខារ ។ ពិចារណាឃើញនូវវិញ្ញាណថាជា ខ្លួនខ្លះ ឃើញនូវខ្លួនថាមានវិញ្ញាណខ្លះ ឃើញនូវវិញ្ញាណថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួនថាមានវិញ្ញាណខ្លះ ។ យ៉ាងនេះឯង ហៅថា ការយល់ឃើញ ( ដោយទិដ្ឋិ ) មួយទៀត បុគ្គលនោះ រមែងបាននូវសេចក្តីប្រកាន់ថាអាត្មាអញ មាន ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលនោះ បាននូវសេចក្តីប្រកាន់ ថាអាត្មាអញមានដូច្នេះហើយ បន្ទាប់អំពីនោះមក ឥន្ទ្រិយទាំង ៥ គឺចក្ខ្រុន្ទិយ ១ សោត្រិន្ទិយ ១ ឃាន្រិន្ទិយ ១ ជិវ្ញ្រិន្ទិយ ១ កាយ្រិន្ទិយ ១ រមែងកើតឡើង បាន ។ ម្នាលភិក្ខុទាំងឡាយ ចិត្តក៏មាន ធម្មារម្មណ៍ក៏មាន អវិជ្ជាធាតុ ក៏មាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបុថុជ្ជនមិនចេះដឹង កាលបើវេទនា ដែលកើតអំពីអវិជ្ជាសម្ផស្សពាល់ត្រូវហើយ តែងយល់ឃើញថា អាត្មាអញ មានដូច្នេះខ្លះ យល់ឃើញថា នេះអាត្មាអញដូច្នេះខ្លះ យល់ឃើញថា អាត្មា