អដ្ឋកថា សមនុបស្សនាសូត្រទី ៥

ក្បាលទី 21 · ទំព័រ 658

ក្នុងសមនុបស្សនាសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា បញ្ចុបទានក្ខន្ធេ សមនុបស្សន្តិ ឯតេសំ វា អញ្ញតរំ សេចក្តីថា សមណៈ ក្តី ព្រាហ្មណ៍ក្តី ពិចារណាឃើញបញ្ចក្ខន្ធ ដោយអំណាចការប្រកាន់ខន្ធដែល បរិបូណ៌ ពិចារណាឃើញបណ្តាខន្ធទាំងនោះ ដោយអំណាចប្រកាន់ខន្ធដែល មិនបរិបូណ៌ ខន្ធឯណានីមួយ ។ បទថា ឥតិ អយព្ចោវ សមនុបស្សនា សេចក្តីថា អនុបស្សនានេះ ឈ្មោះថា ទិដ្ឋិសមនុបស្សនាដោយប្រការដូច្នេះ ។ បទថា អស្មីតិ ចស្ស អធិគតំ ហោតិ សេចក្តីថា ធម៌ជាគ្រឿងយឺតយូរ ៣ យ៉ាង គឺតណ្ហា មានះ និងទិដ្ឋិថា អញបានកើតហើយ ក្នុងធម៌ជាគ្រឿងយឺត យូរ ៣ យ៉ាងនោះ ដែលមានតួសមនុបស្សនា ដែលអាត្មាអញសម្រេចហើយ បទថា បញ្ចន្នំ ឥន្ទ្រិយានំ អវក្កន្តិ ហោតិ សេចក្តីថា កាលកិលេសជាតិ នោះមាន ឥន្ទ្រិយ ៥ ដែលជាបច្ច័យនៃកម្មក្កិលេស រមែងកើតឡើង ។ បទថា អត្ថិ ភិក្ខវេ មនោ នេះ លោកពោលសំដៅយកចិត្តដែលមាន ធម៌ជាអារម្មណ៍ ។ បទថា ធម្មា បានដល់ អារម្មណ៍ ។ បទថា អវិជ្ជាធាតុ បានដល់ អវិជ្ជាក្នុងខណៈនៃជវនចិត្ត ។ បទថា អវិជ្ជាសម្ផស្សជេន បានដល់ កើតអំពីផស្សៈដែលសម្បយុត្តដោយអវិជ្ជា ។ ម្យ៉ាងទៀត បទថា មនោ បានដល់ ចិត្តដែលមានវិបាកជាអារម្មណ៍ក្នុងខណៈនៃភវង្គចិត្ត កិរិយាមនោធាតុក្នុងខណៈនៃអាវជ្ជនចិត្ត និងធម៌ជាដើម ដែលមានប្រការដូចពោល ហើយ ។ បទថា អស្មីតិបិស្ស ហោតិ សេចក្តីថា ចូលទៅប្រកាន់មាំយ៉ាង នេះថា អញបានកើតហើយ ដោយអំណាចតណ្ហា មានះ និងទិដ្ឋិ ។ ក្រៅ