ខន្ធសូត្រទី ៦

ក្បាលទី 21 · ទំព័រ 660

ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវខន្ធទាំង ៥ ផង នូវឧបាទានក្ខន្ធទាំង ៥ ផង ចូរអ្នក ទាំងឡាយ ប្រុងស្តាប់នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ខន្ធទាំង ៥ តើ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ រូបណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឋិតនៅ ក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ។ នេះហៅថា រូបក្ខន្ធ ។ វេទនាណាមួយ ។ សញ្ញាណាមួយ ។ សង្ខារណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុង ក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឋិតនៅក្នុង ទីឆ្ងាយក្តី ក្នុងទីជិតក្តី ។ នេះហៅថា សង្ខារក្ខន្ធ ។ វិញ្ញាណណាមួយ ជា អតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ។ នេះហៅថា វិញ្ញាណក្ខន្ធ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា ខន្ធ ៥ ។ ម្នាលភិក្ខុទាំងឡាយ ចុះឧបាទានក្ខន្ធទាំង ៥ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ រូបណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ប្រកបដោយអាសវៈជាបច្ច័យនៃឧបាទាន ។ នេះហៅថា រូបូបាទានក្ខន្ធ ។ វេទនាណាមួយ ។ បេ ។ ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ប្រកបដោយ អាសវៈជាបច្ច័យនៃឧបាទាន ។ នេះហៅថា វេទនូបាទានក្ខន្ធ ។ សញ្ញា ណាមួយ ។ បេ ។ ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ប្រកបដោយអាសវៈជា