អដ្ឋកថា ខន្ធសូត្រទី ៦

ក្បាលទី 21 · ទំព័រ 662

ក្នុងបញ្ចក្ខន្ធសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ រូបក្ខន្ធជា កាមាវចរ ខន្ធ ៤ ប្រព្រឹត្តទៅក្នុងភូមិ ៤ ។ បទថា សាសវំ បានដល់ ជាបច្ច័យ នៃអាសវៈដោយជាអារម្មណ៍ ។ បទថា ឧបទានីយំ បានដល់ ជាបច្ច័យ ដល់ឧបាទានយ៉ាងនោះដូចគ្នា ។ ក្នុងសេចក្តីនេះ មានអត្ថនៃពាក្យដូច្នេះ រូប ឈ្មោះថា សាសវ ព្រោះប្រព្រឹត្តទៅជាមួយនឹងអាសវៈទាំងឡាយ ដែល ធ្វើអារម្មណ៍ប្រព្រឹត្តទៅ ឈ្មោះថា ឧបទានីយ ព្រោះគប្បីប្រកាន់មាំ ។ ក្នុង ទីនេះ រូបក្ខន្ធ លោកពោលថាជាកាមាវចរ ធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ដ៏សេស លោកពោលដោយអំណាចការប្រព្រឹត្តវិបស្សនា ។ ក្នុងទីនេះ គប្បីជ្រាបវិនិច្ឆ័យយ៉ាងនេះ រូបចាត់ចូលក្នុងខន្ធ ដោយអត្ថថា ជាគំនរ វេទនា ជាដើម ដែលមានអាសវៈក្តី មិនមានអាសវៈក្តី ចាត់ចូលក្នុងឧបាទានក្ខន្ធ ដោយអត្ថថា ជាគំនរ ធម៌ដែលមានអាសវៈទាំងអស់ ចាត់ចូលក្នុងខន្ធ ដោយ អត្ថថា ជាគំនរ ។ តែក្នុងទីនេះ ធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ចាត់ចូលក្នុង ឧបាទានក្ខន្ធ ដោយអត្ថថា ជាគំនរធម៌មានអាសវៈ ។