សោណសូត្រទី ៧
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ គ្រានោះ គហបតិបុត្តឈ្មោះសោណៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ហើយ ។ បេ ។ លុះគហបតិបុត្តឈ្មោះសោណៈ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសោណៈ ពួកសមណៈ ឬ ព្រាហ្មណ៍ណាមួយ មានរូបមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តែងយល់ឃើញថា អាត្មាអញប្រសើរជាងគេក្តី យល់ឃើញថា អាត្មាអញ ស្មើនឹងគេក្តី យល់ឃើញថា អាត្មាអញថោកទាបជាងគេក្តី ( ឯការយល់ឃើញ បែបនេះ ) មិនមែនមកអំពីហេតុអ្វីដទៃឡើយ គឺមកអំពីការមិនឃើញ នូវសេចក្តីពិត ។ សមណៈ ឬព្រាហ្មណ៍ណាមួយ មានវេទនាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តែយល់ឃើញថា អាត្មាអញប្រសើរជាងគេក្តី យល់ឃើញថា អាត្មាអញស្មើនឹងគេក្តី យល់ឃើញថា អាត្មាអញថោកទាប ជាងគេក្តី ( ឯការយល់ឃើញបែបនេះ ) មិនមែនមកអំពីហេតុអ្វីដទៃឡើយ គឺមកអំពីការមិនឃើញនូវសេចក្តីពិត ។ មានសញ្ញាមិនទៀង ។ មានសង្ខារ មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តែយល់ឃើញថា អាត្មាអញ ប្រសើរជាងគេក្តី យល់ឃើញថា អាត្មាអញស្មើនឹងគេក្តី យល់ឃើញ ថា អាត្មាអញថោកទាបជាងគេក្តី ( ឯការយល់ឃើញបែបនេះ ) មិនមែន មកអំពីហេតុអ្វីដទៃឡើយ គឺមកអំពីការមិនឃើញនូវសេចក្តីពិត ។ មាន វិញ្ញាណមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តែយល់ឃើញថា