អដ្ឋកថា សោណសូត្រទី ៧
ក្បាលទី 21 · ទំព័រ 668
បឋមសោណសូត្រជាដើម ក្នុងបឋមសោណសូត្រទី ៧ ជាដើម មានវិនិច្ឆ័យដូចតទៅនេះ បទថា សេយ្យោហមស្មិ សេចក្តីថា អញបានជាបុគ្គលប្រសើរបំផុត ។ បទថា កិមញ្ញត្រ យថាភូតស្ស អទស្សនា សេចក្តីថា អ្វីដទៃក្រៅអំពីការមិន ឃើញធម៌តាមសេចក្តីពិត ។ អធិប្បាយថា ការមិនដឹង ការមិនឃើញនោះ ឯងគប្បីមាន ។ ឥឡូវនេះ ព្រះមានព្រះភាគ កាលផ្តើមសម្តែងប្រភេទនៃវជិរ ដែលនឹងវិល ៣ ជុំដល់ព្រះសោណៈនោះ ទើបត្រាស់ពាក្យជាដើមថា ម្នាល សោណៈ អ្នកសម្គាល់សេចក្តីនោះដូចម្តេច ។ ក្នុងទុតិយសោណសូត្រ មាន អត្ថងាយយល់ហើយ ។ អដ្ឋកថា បឋមសោណសូត្រជាដើម ចប់