ទុតិយសោណសូត្រទី ៨
ក្បាលទី 21 · ទំព័រ 115
ម្នាលភិក្ខុទាំងឡាយ កាលណាបើតថាគតបានដឹង ច្បាស់តាមពិត នូវអានិសង្សថាជាអានិសង្សផង នូវទោសថាជាទោសផង នូវ ការរលាស់ចេញថាជាការរលាស់ចេញផង របស់ធាតុទាំង ៤ នេះ ម្នាលភិក្ខុ ទាំងឡាយ ទើបតថាគតប្តេជ្ញាថា ជាអ្នកត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកស ត្វ ព្រមទាំងសមណព្រាហ្មណ៍ ក្នុងមនុស្សជាសម្មតិទេព និងមនុស្ស ដ៏សេស ក្នុងកាលនោះ ។ ញាណទស្សនៈរបស់តថាគត កើតឡើងថា វិមុត្តិ គឺអរហត្តផលរបស់អាត្មាអញមិនកក្រើក ជាតិនេះជាទីបំផុត ឥឡូវនេះ ភព ថ្មីមិនមានឡើយ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងអចរិសូត្រទី ៣ ដូច្នេះ បទថា អចរឹ សេចក្តីថា តថាគតបានត្រាច់ទៅដោយញាណ អធិប្បាយថា ដោយការត្រាច់ ទៅតាមលំដាប់ភាវនា ។ បទថា យាវតា ប្រែថា ប្រមាណបុនណា ។