នន្ទិក្ខយសូត្រទី ៩

ក្បាលទី 21 · ទំព័រ 669

ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ បេ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញរូបដែលមិនទៀងពិតថា មិនទៀង ភិក្ខុនោះ ឈ្មោះថា មានសេចក្តីយល់ឃើញត្រូវ កាលបើភិក្ខុយល់ឃើញ ត្រូវហើយ រមែងនឿយណាយ ។ ការអស់ទៅនៃតម្រេក ព្រោះអស់ ទៅនៃសេចក្តីរីករាយ ការអស់ទៅនៃសេចក្តីរីករាយ ព្រោះការអស់ទៅនៃ តម្រេក ចិត្តដែលរួចស្រឡះហើយ ព្រោះអស់ទៅនៃសេចក្តីរីករាយនឹងតម្រេក ហៅថា រួចស្រឡះដោយប្រពៃ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញវេទនា ដែលមិនទៀងពិតថាមិនទៀង ភិក្ខុនោះឈ្មោះថា មានសេចក្តីយល់ឃើញត្រូវ កាលបើ ភិក្ខុយល់ឃើញត្រូវហើយ រមែងនឿយណាយ ។ ការអស់ទៅនៃ តម្រេក ព្រោះអស់ទៅនៃសេចក្តីរីករាយ ការអស់ទៅនៃសេចក្តីរីករាយ ព្រោះ អស់ទៅនៃតម្រេក ចិត្តដែលរួចស្រឡះហើយ ព្រោះការអស់ទៅនៃសេចក្តី រីករាយនឹងតម្រេក ហៅថា រួចស្រឡះដោយប្រពៃ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញសញ្ញាដែលមិនទៀងពិតថាមិនទៀង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឃើញសង្ខារដែលមិនទៀងពិតថាមិនទៀង ភិក្ខុនោះ ឈ្មោះថា មានសេចក្តី យល់ឃើញត្រូវ កាលបើភិក្ខុយល់ឃើញត្រូវហើយ រមែងនឿយណាយ ។ ការអស់ទៅនៃតម្រេក ព្រោះអស់ទៅនៃសេចក្តីរីករាយ ការអស់ទៅនៃសេចក្តី រីករាយ ព្រោះអស់ទៅនៃតម្រេក ចិត្តដែលរួចស្រឡះហើយ ព្រោះការអស់ ទៅនៃសេចក្តីរីករាយនឹងតម្រេក ហៅថា រួចស្រឡះដោយប្រពៃ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុឃើញវិញ្ញាណដែលមិនទៀងពិតថាមិនទៀង ភិក្ខុនោះឈ្មោះ