អដ្ឋកថា នន្ទិក្ខយសូត្រទី ៩
ក្បាលទី 21 · ទំព័រ 673
បឋមនន្ទិខយសូត្រជាដើម ក្នុងបឋមនន្ទិខយ និងទុតិយនន្ទិខយសូត្រ មានវិនិច្ឆ័យដូច្នេះ បទថា នន្ទិក្ខយា រាគក្ខយោ រាគក្ខយា នន្ទិក្ខយោ ព្រោះការត្រេកអរ អស់ទៅ រាគៈក៏អស់ទៅ ព្រោះរាគៈអស់ទៅ ការត្រេកអរក៏អស់ទៅ នេះ លោកពោលដើម្បីធ្វើឲ្យផ្សេង អំពីអត្ថនៃពាក្យទាំងនេះថា នន្ទិ ឬពាក្យថា រាគោ ។ ម្យ៉ាងទៀត កាលនឿយណាយដោយនិព្វិទានុបស្សនា ឈ្មោះថា រមែងលះនន្ទិ ការត្រេកអរ កាលប្រាសចាកតម្រេកដោយវិរាគានុបស្សនា ឈ្មោះថា លះរាគៈ ។ ដោយលំដាប់ពាក្យមានប្រមាណបុណ្ណេះ ព្រះមានព្រះភាគ ទ្រង់ឲ្យ វិបស្សនាចប់ ហើយទ្រង់សម្តែងមគ្គចិត្តក្នុងទីនេះថា ព្រោះរាគៈអស់ទៅ នន្ទិ ក៏អស់ទៅ ដូច្នេះហើយ សម្តែងផលចិត្តថា ព្រោះនន្ទិរាគៈអស់ ចិត្តរួចផុត ហើយ ដូច្នេះ ។