ឧបយសូត្រទី ១

ក្បាលទី 21 · ទំព័រ 674

ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ បេ ។ ព្រះមានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សភាវៈដែលប្រកាន់មាំ ( នូវខន្ធ ៥ ដោយអំណាចតណ្ហា មានះ ទិដ្ឋិ ) រមែងមិនរួចផុតស្រឡះឡើយ សភាវៈ ដែលមិនបានប្រកាន់មាំ ( នូវខន្ធ ៥ ដោយអំណាចតណ្ហា មានះ ទិដ្ឋិ ) ទើបរួចផុតស្រឡះបាន ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមានរូបជាហេតុ កាល នឹងឋិតនៅ ក៏ឋិតនៅបាន រូបារម្មណ៍មានរូបជាទីតាំង មានកិរិយាចូលទៅជិត សេពនូវសេចក្តីរីករាយ ដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយឡើង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមានសង្ខារជាហេតុ កាលឋិតនៅ ក៏ឋិតនៅ បាន សង្ខារាម្មណ៍មានសង្ខារជាទីតាំង មានកិរិយាចូលទៅជិត សេពនូវ រីករាយ ដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយឡើង ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលណានិយាយយ៉ាងនេះថា អាត្មាអញបើទុកជាវៀរចាករូប វៀរចាកវេទនា វៀរចាកសញ្ញា វៀរចាកសង្ខារទាំងឡាយហើយ ក៏គង់តែ ដឹងនូវដំណើរមក ឬដំណើរទៅ ការឃ្លាត ឬការកើត ការចម្រើន ឬការដុះ ដាល ធំទូលាយ របស់វិញ្ញាណបាន ពាក្យនេះមិនសមហេតុឡើយ ។ ម្នាល ភិក្ខុទាំងឡាយ បើសេចក្តីត្រេកអរក្នុងរូបធាតុ ភិក្ខុបានលះបង់ហើយ ។ ម្នាល ភិក្ខុទាំងឡាយ បើសេចក្តីត្រេកអរក្នុងវេទនាធាតុ ភិក្ខុបានលះបង់ហើយ ។ ម្នាលភិក្ខុទាំងឡាយ បើសេចក្តីត្រេកអរក្នុងសញ្ញាធាតុ ភិក្ខុបានលះបង់ហើយ ។ ម្នាលភិក្ខុទាំងឡាយ បើសេចក្តីត្រេកអរ ក្នុងសង្ខារធាតុ ភិក្ខុបានលះបង់ ហើយ ។ ម្នាលភិក្ខុទាំងឡាយ បើសេចក្តីត្រេកអរក្នុងវិញ្ញាណធាតុ ភិក្ខុបាន លះបង់ហើយ ព្រោះបានលះបង់ នូវសេចក្តីត្រេកអរ អារម្មណ៍ក៏ដាច់ចេញ ការទីពឹងរបស់វិញ្ញាណក៏មិនមាន វិញ្ញាណនោះ បើមិនមានទីពឹងហើយ ក៏ មិនដុះដាលឡ