ពីជសូត្រទី ២
ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ពូជទាំងឡាយនេះ មាន ៥ ប្រការ ។ ពូជ ៥ ប្រការ តើអ្វីខ្លះ ។ គឺពូជ កើតពីមើម ១ ពូជកើតពីដើម ១ ពូជកើតពីថ្នាំង ១ ពូជកើតពីត្រួយ ១ និងពូជកើតពីគ្រាប់ ១ ជាគម្រប់ ៥ ។ ម្នាលភិក្ខុទាំងឡាយ ចុះបើពូជទាំង ៥ ប្រការនេះ មិនបាក់ មិនស្អុយ មិនវិនាស ដោយខ្យល់ និងកម្តៅថ្ងៃ គួរ កាន់យកនូវខ្លឹម នូវជាសុខ តែដីក៏គ្មាន ទឹកក៏គ្មាន ។ ម្នាលភិក្ខុទាំងឡាយ ( កាលបើដូច្នេះ ) ពូជទាំង ៥ ប្រការនេះ តើគួរនឹងដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយឡើងបាន ដែរឬ ។ មិនបានទេ ព្រះអង្គ ។ ម្នាលភិក្ខុ ទាំងឡាយ ចុះបើពូជទាំង ៥ ប្រការនេះ មិនបាក់ ។ បេ ។ នៅជាសុខ ទាំង ដីក៏មាន ទឹកក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ( កាលបើដូច្នេះ ) ពូជទាំង ៥ នេះ តើគួរនឹងដល់នូវសេចក្តីចម្រើនដុះដាល ធំទូលាយឡើងបាន ដែរឬ តើ គួរនឹងដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយឡើងបាន ដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ បឋវីធាតុ យ៉ាងណា វិញ្ញាណដ្ឋិតិ ( ទីតម្កល់នៅនៃវិញ្ញាណ ) ទាំង ៤ អ្នកទាំងឡាយក៏គប្បីឃើញយ៉ាងនោះ ដែរ ។ ម្នាលភិក្ខុទាំងឡាយ អាបោធាតុយ៉ាងណា សេចក្តីរីករាយ និងសេចក្តី ត្រេកអរ អ្នកទាំងឡាយក៏គប្បីឃើញ យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពូជទាំង ៥ ប្រការ យ៉ាងណា វិញ្ញាណដែលប្រកបដោយអាហារ អ្នកទាំងឡាយក៏គប្បីឃើញ យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមានរូប