អដ្ឋកថា ពីជសូត្រទី ២
ក្នុងពីជសូត្រទី ២ មានវិនិច្ឆ័យដូចច្នេះ បទថា ពីជាតានិ បានដល់ ពូជទាំងឡាយ ។ បទថា មូលពីជំ បានដល់ ពូជកើតអំពីឫសមាន លំពាន់ ប្រោះ រមេតោ ខីជាដើម ។ បទថា ខន្ធពីជំ បានដល់ ពូជកើត អំពីដើម មានដើមពោធិ៍ ដើមជ្រៃជាដើម ។ បទថា ផលុពីជំ បានដល់ ពូជ កើតអំពីថ្នាំង មានអំពៅ ឫស្សី បបុសជាដើម ។ បទថា អគ្គពីជំ បាន ដល់ ពូជកើតអំពីត្រួយ មានត្រកួន ជីរលីងល័ខជាដើម ។ បទថា ពីជពីជំ ពូជកើតអំពីគ្រាប់ គឺបុព្វណ្ណជាតិ មានស្រូវសាលី ស្រូវខ្សាយជាដើម និង អបរន្នជាតិ មានសណ្តែកបាយ និងសណ្តែករាជមាសជាដើម ។ បទថា អក្ខណ្ឌានិ បានដល់ មិនបែក តាំងអំពីពេលដែលពូជបែកហើយ រមែងមិន សម្រេចប្រយោជន៍ដល់ពូជ ។ បទថា អបូតិកានិ បានដល់ មិនស្អុយ ព្រោះសើមដោយទឹក ។ ពិតហើយ ពូជដែលស្អុយ រមែងមិនសម្រេច ប្រយោជន៍ដល់ពូជ ។ បទថា អវាតាតបប្បហតានិ សេចក្តីថា មិនត្រូវ ខ្យល់ និងកម្តៅប៉ះពាល់ ប្រាសចាកធូលី មិនសើមជោកជាំ ពិតហើយ ពូជ ដែលជាសំណល់ មិនមានធូលី រមែងមិនសម្រេចប្រយោជន៍ដល់ពូជ ។ បទថា សារាទានិ បានដល់ ពូជដែលមានសារៈ គឺដែលមានខ្លឹមហើយ ពិត ហើយ ពូជដែលមិនមានខ្លឹម រមែងមិនសម្រេចប្រយោជន៍ដល់ពូជ ។ បទថា សុខសយិតានិ បានដល់ នៅយ៉ាងសប្បាយអស់ ៤ ខែ ដោយទំនងដែល គេដាក់ក្នុងជង្រុកនោះឯង ។ បទថា បឋវី បានដល់ ផែនដី ដែលតាំងនៅ ខាងក្រោម ។ បទថា អាបេ បានដល់ ទឹកដែលកំណត់អំពីខាងលើ ។ បទថា ចតស្សោ វិញ្ញាណដ្ឋិតិយោ សេចក្តីថា ខន្ធ ៤ មាន រូបក្ខន្ធជាដើម ដែលជាអារម្មណ៍នៃកម្មវិញ្ញាណ ពិតហើយ ខន្ធទាំងនោះ ដូចគ្នា នឹងបឋវីធាតុ ព្រោះជាធម្មជាតតាំងនៅបាន ដោយអំណាចនៃអារម្មណ៍ នន្ទិ និងរាគៈ ដូចគ្នានឹងអាបោធាតុ ព្រោះអត្ថថា ជាសរសៃជ័រ ។ បទថា វិញ្