ឧទានសូត្រទី ៣
ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ព្រះមានព្រះភាគ ទ្រង់បន្លឺនូវឧទានថា ភិក្ខុកាលចុះចិត្តស៊ប់យ៉ាងនេះថា បើអាត្មាអញនឹងមិន មានទេ ( បរិក្ខារ ) របស់អាត្មាអញក៏នឹងមិនមាន ( បើការកសាងនូវកម្ម ទុកទៅក្នុងអនាគត ) នឹងមិនមានទេ ( បដិសន្ធិ ) របស់អាត្មាអញ ( ក្នុង អនាគត ) ក៏នឹងមិនមាន ដូច្នេះហើយ ទើបគួរកាត់នូវសញ្ញោជនៈដែលជា ចំណែកខាងក្រោមបាន ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មាន ភិក្ខុ ១ រូប ក្រាបទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះភិក្ខុកាលចុះចិត្តស៊ប់យ៉ាងនេះថា បើអាត្មាអញនឹងមិនមានទេ ( បរិក្ខារ ) របស់អាត្មាអញក៏នឹងមិនមាន ( បើការកសាងនូវកម្មទុកទៅក្នុងអនាគត ) នឹងមិនមានទេ ( បដិសន្ធិ ្ទរបស់អាត្មាអញ ( ក្នុងអនាគត ) ក៏នឹងមិន មានដែរ ដូច្នេះហើយ ទើបគួរកាត់នូវសញ្ញោជនៈ ជាចំណែកខាងក្រោមបាន តើដូចម្តេច ។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ មិនបានចេះដឹង នៅជាបុថុជ្ជន មិនបានឃើញព្រះអរិយៈទាំងឡាយ ។ បេ ។ មិនបានទូន្មានខ្លួន ក្នុងសប្បុរិសធម៌ហើយ ក៏រមែងពិចារណាឃើញរូបថាជាខ្លួនខ្លះ ឃើញខ្លួនថាមានរូបខ្លះ ឃើញរូបថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងរូបខ្លះ ។ នូវវេទនា ។ នូវ សញ្ញា ។ នូវសង្ខារទាំងឡាយ ។ ឃើញនូវវិញ្ញាណថាជាខ្លួនខ្លះ ឃើញនូវ ខ្លួនថាមានវិញ្ញាណខ្លះ ឃើញវិញ្ញាណថា មានក្នុងខ្លួនខ្លះ ឃើញនូវខ្លួនថាមាន ក្នុងវិញ្ញាណខ្លះ ។ ភិក្ខុនោះ មិនដឹងច្បាស់តាមពិត នូវរូបមិនទៀង ថារូបមិន