អដ្ឋកថា សត្តដ្ឋានសូត្រទី ៥-ឈ្លាសក្នុងហេតុ៧ប្រការ
ក្នុងសត្តដ្ឋានសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះថា បទថា សត្តដ្ឋានកុសលោ បានដល់ បុគ្គលឈ្លាសក្នុងឱកាស ៧ ប្រការ ។ បទថា វុសិតវា បានដល់ បុគ្គលនៅចប់ព្រហ្មចរិយៈ ។ បទថា ឧត្តមបុរិសោ បានដល់ បុរសដ៏ប្រសើរបំផុត ។ ពាក្យដ៏សេសគប្បីជ្រាបតាមន័យដែល បានពោលហើយក្នុងទីនេះនោះឯង ។ តែព្រះសូត្រនេះ គប្បីជ្រាបថា ប្រកបដោយ ការត្រេកអរច្រើន ជាទីតាំងនៃការចង់បាន ដូចព្រះរាជាឈ្នះសង្រ្គាម ហើយស្ថាបនាទាហានទាំងដែលឈ្នះសង្រ្គាមក្នុងតំណែងខ្ពស់ ហើយព្រះរាជទានសក្ការៈដល់ទាហានទាំងនោះ ព្រោះហេតុអ្វី ព្រោះពួកជនដ៏សេស ឃើញសក្ការៈរបស់ទាហានទាំងនោះ នឹងសម្គាល់ដើម្បីជាអ្នកក្លាហានខ្លះ យ៉ាងណា ព្រះមានព្រះភាគ ទ្រង់បំពេញបារមីអស់កាលប្រមាណមិនបាន ទ្រង់ឈ្នះកិលេសមារ នាមហាពោធិមណ្ឌល ទ្រង់សម្រេចព្រះសព្វញ្ញុតញ្ញាណ ប្រថាប់គង់ក្នុងវត្តជេតពនមហាវិហារ ក្រុងសាវត្ថី កាលនឹងសម្តែង ព្រះសូត្រនេះ ទើបលើកព្រះខីណាស្រពឡើងសរសើរ សេចក្តីនេះ ព្រោះ ហេតុអ្វី ព្រោះសេក្ខបុគ្គលដ៏សេស នឹងសម្គាល់ព្រះអរហត្តផលថា គួរ សម្រេច ដោយប្រការដូច្នេះ ។ ព្រះសូត្រនេះ គប្បីជ្រាបថា ប្រកបដោយការ ត្រេកអរច្រើន ព្រោះព្រះអង្គទ្រង់លើកព្រះខីណាស្រពឡើងសរសើរ គប្បី ជ្រាបថា ជាទីតាំងនៃចំណង់ ព្រោះព្រះសេក្ខៈទាំងឡាយក៏ចង់បាន ។ ក្នុង បទនេះថា ឯវំខោ ភិក្ខវេ ភិក្ខុ សត្តដ្ឋានកុសលោ ហោតិ នេះ ព្រះមាន ព្រះភាគទ្រង់ឲ្យទេសនាចប់ ដោយការពិចារណាមគ្គចិត្ត និងផលចិត្ត ដោយ