សម្មាសម្ពុទ្ធសូត្រទី ៦

ក្បាលទី 21 · ទំព័រ 712

ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ផុតស្រឡះហើយ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យកនូវរូប បានជា ហៅថា សម្មាសម្ពុទ្ធ ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងភិក្ខុជាបញ្ញាវិមុត្តិ ផុតស្រឡះហើយ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យកនូវរូប ហៅថា បញ្ញាវិមុត្តិ ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ផុតស្រឡះហើយ ព្រោះនឿយណាយ ព្រោះ ប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យកនូវវេទនា បានជាហៅ ថាសម្មាសម្ពុទ្ធ ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងភិក្ខុជាបញ្ញាវិមុត្តិ ព្រោះន ឿយណាយចាកវេទនា ។ បេ ។ ហៅថា បញ្ញាវិមុត្តិ ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ ផុតស្រឡះហើយ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យកនូវសញ្ញា ។ នូវ សង្ខារទាំងឡាយ ។ នូវវិញ្ញាណ បានជាហៅថាសម្មាសម្ពុទ្ធ ។ ម្នាលភិក្ខុ ទាំងឡាយ ចំណែកខាងភិក្ខុជាបញ្ញាវិមុត្តិ ផុតស្រឡះហើយ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យកនូវ វិញ្ញាណ ហៅថា បញ្ញាវិមុត្តិ ។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ព្រះតថាគតជា អរហន្តសម្មាសម្ពុទ្ធ មានគុណវិសេសដូចម្តេច មានព្យាយាមលើសលុបដូចម្តេច មានហេតុផ្សេងគ្នាដូចម្តេច អំពីភិក្ខុជាបញ្ញាវិមុត្តិ ។ បពិត្រព្រះអង្គដ៏