អដ្ឋកថា សម្មាសម្ពុទ្ធសូត្រទី ៦

ក្បាលទី 21 · ទំព័រ 714

ក្នុងសម្មាសម្ពុទ្ធសូត្រទី ៦ មានវិនិច្ឆ័យដូច្នេះ បទថា កោ អធិប្បាយសោ សេចក្តីថា អ្វីជាសេចក្តីបំណងដែលក្រៃលែងជាងគ្នា ។ បទថា អនុប្បន្នស្ស សេចក្តីថា ពិតហើយ ព្រះសម្មាសម្ពុទ្ធព្រះនាមកស្សប ទ្រង់ឲ្យមគ្គចិត្តនេះកើតឡើង បន្ទាប់អំពីនោះ សាស្តាដទៃមិនអាចឲ្យកើតឡើង បាន ព្រះមានព្រះភាគ ឈ្មោះថា ធ្វើមគ្គចិត្តដែលមិនទាន់កើត ឲ្យកើតឡើង ដោយប្រការដូច្នេះ ។ ពិតហើយ ក្នុងនគរោបម្មសូត្រ ផ្លូវ ៩ កើត ក្នុងទីដែលមិនមានស្នាម ក្នុងទីនេះ ឈ្មោះថា មគ្គ ដែលមិនទាន់កើតឡើង ព្រោះអត្ថថា មិនទាន់ប្រព្រឹត្តទៅ ។ បទថា អសញ្ជាតស្ស ជាវេវចនៈនៃបទថា អនុប្បន្នស្ស នោះឯង ។ បទថា អនក្ខាតស្ស បានដល់ មិនបានត្រាស់ ។ ឈ្មោះថា មគ្គញ្ញូ ព្រោះដឹងមគ្គចិត្ត ។ ឈ្មោះថា មគ្គវិទូ ព្រោះធ្វើមគ្គចិត្ត ឲ្យជាក់ច្បាស់ គឺឲ្យប្រាកដ ។ ឈ្មោះថា មគ្គាមគ្គកោវិទ ព្រោះឈ្លាស ក្នុងមគ្គចិត្ត និងធម្មជាតមិនមែនមគ្គចិត្ត ។ បទថា មគ្គានុគា ប្រែថា ទៅ តាមមគ្គចិត្ត ។ បទថា បច្ឆា សមន្នាគតា សេចក្តីថា តថាគតដល់មុន សាវ័កដល់ឯក្រោយ ។