អនត្តលក្ខណសូត្រទី ៧
ក្បាលទី 21 · ទំព័រ 715
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវន ទៀបក្រុងពារាណសី ។ ក្នុងទីនោះ ព្រះមានព្រះភាគ ត្រាស់ ហៅពួកបញ្ចវគ្គិយភិក្ខុ ។ បេ ។ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ រូប មិនមែនជារបស់ខ្លួនទេ ។ ម្នាលភិក្ខុទាំងឡាយ បើរូបនេះជារបស់ខ្លួន រូបនេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គលគប្បីបាន ( នូវអំណាច ) ក្នុងរូបថា រូបរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ រូបរបស់អាត្មាអញ កុំទៅជា យ៉ាងនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជារបស់ខ្លួន ព្រោះ ហេតុណា ព្រោះហេតុនោះ បានជារូបចេះតែប្រព្រឹត្តដើម្បីអាពាធ បុគ្គលមិន បាន ( នូវអំណាច ) ក្នុងរូបថា រូបរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ រូប របស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ វេទនាមិន មែនជារបស់ខ្លួនទេ ។