អដ្ឋកថា អនត្តលក្ខណសូត្រទី ៧
ម្នាលភិក្ខុទាំងឡាយ បើវេទនានេះជារបស់ខ្លួន វេទនា នេះ នឹងមិនប្រព្រឹត្តទៅដើម្បីអាពាធឡើយ បុគ្គលគប្បីបាន ( នូវអំណាច ) ក្នុងវេទនាថា វេទនារបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វេទនារបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ វេទនាមិនមែនជារបស់ ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជាវេទនាចេះតែប្រព្រឹត្តដើម្បី អាពាធ បុគ្គលមិនបាន ( នូវអំណាច ) ក្នុងវេទនាថា វេទនារបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វេទនារបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមិនមែនជារបស់ខ្លួនទេ ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយមិនមែនជារបស់ខ្លួនទេ ។ ម្នាលភិក្ខុទាំងឡាយ បើសង្ខារ នេះជារបស់ខ្លួន សង្ខារនេះនឹងមិនប្រព្រឹត្តទៅដើម្បីអាពាធឡើយ បុគ្គលគប្បី បាន ( នូវអំណាច ) ក្នុងសង្ខារទាំងឡាយថា សង្ខារទាំងឡាយ របស់អាត្មាអញ ចូរជាយ៉ាងនេះចុះ សង្ខារទាំងឡាយរបស់អាត្មាអញ កុំទៅជាយ៉ាងនេះ ឡើយ ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនមែនជារបស់ខ្លួន ព្រោះ ហេតុណា ព្រោះហេតុនោះ បានជាសង្ខារទាំងឡាយ ចេះតែប្រព្រឹត្តដើម្បី អាពាធ បុគ្គលមិនបាន ( នូវអំណាច ) ក្នុងសង្ខារទាំងឡាយថា សង្ខារទាំងឡាយរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ សង្ខារទាំងឡាយរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមិនមែនជារបស់ខ្លួន ទេ ។ ម្នាលភិក្ខុទាំងឡាយ បើវិញ្ញាណនេះជារបស់ខ្លួន វិញ្ញាណនេះនឹងមិន ប្រព្រឹត្តទៅដើម្បីអាពាធឡើយ បុគ្គលគប្បីបាន ( នូវអំណាច ) ក្នុងវិញ្ញាណ ថា វិញ្ញាណរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វិញ្ញាណរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ ។