អដ្ឋកថា មហាលិសូត្រទី ៨-មហលិ

ក្បាលទី 21 · ទំព័រ 721

ម្នាល មហាលិ ហេតុ ឬបច្ច័យដែលនាំឲ្យសត្វទាំងឡាយសៅហ្មង តែងមាន សត្វ ទាំងឡាយ សុទ្ធតែមានហេតុមានបច្ច័យនាំឲ្យសៅហ្មង ម្នាលមហាលិ ហេតុ ឬបច្ច័យ ដែលនាំសត្វទាំងឡាយឲ្យបរិសុទ្ធមាន សត្វទាំងឡាយ មានហេតុ មានបច្ច័យនាំឲ្យបរិសុទ្ធស្អាតបាន ។ បពិត្រព្រះអង្គដ៏ម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វទាំងឡាយសៅហ្មង ចុះសត្វទាំងឡាយ មានហេតុ មានបច្ច័យនាំឲ្យសៅហ្មង ដោយប្រការដូចម្តេច ។ ម្នាលមហាលិ រូប នេះមានទុក្ខតែម្យ៉ាង មានទុក្ខជាប់តាម មានទុក្ខគ្របសង្កត់ មិនទាន់មាន សេចក្តីសុខមកគ្របដណ្តប់នៅឡើយ ជារូបដែលពួកសត្វមិនគួរត្រេកអរទេ ។ ម្នាលមហាលិ តែរូបនេះជាសុខមានសុខជាប់តាម មានសុខគ្របសង្កត់ មិន ទាន់មានទុក្ខគ្របសង្កត់នៅឡើយ ព្រោះហេតុណា ព្រោះហេតុនោះ ពួកសត្វ រមែងត្រេកអរក្នុងរូប ព្រោះតែមានសេចក្តីត្រេកអរ បានជាជាប់ចំពាក់ ព្រោះ មានការជាប់ចំពាក់ បានជាសៅហ្មង ។ ម្នាលមហាលិ នេះឯងជាហេតុ នេះ ឯងជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយសៅហ្មង ។ សត្វទាំងឡាយមានហេតុ មានបច្ច័យនាំឲ្យសៅហ្មង យ៉ាងនេះឯង ។ ម្នាលមហាលិ វេទនានេះ មានទុក្ខតែម្យ៉ាង មានទុក្ខជាប់តាម មានទុក្ខគ្របសង្កត់ មិនទាន់មានសុខ គ្របដណ្តប់នៅឡើយ ជាវេទនាដែលសត្វទាំងឡាយ មិនគួរត្រេកអរទេ ។ ម្នាលមហាលិ តែវេទនានេះជាសុខ មានសុខជាប់តាម មានសុខគ្របដណ្តប់ មិនទាន់មានទុក្ខមកគ្របសង្កត់នៅឡើយ ព្រោះហេតុណា ព្រោះហេតុនោះ សត្វទាំងឡាយ រមែងត្រេកអរក្នុងវេទនា ព្រោះមានសេចក្តីត្រេកអរបានជា ជាប់ចំពាក់ ព្រោះមានការជាប់ចំពាក់ បានជាសៅហ្មង ។ ម្នាលមហាលិ នេះ ឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយសៅហ្មង ។