និរុត្តិបថសូត្រទី ១០
ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ សភាវៈទាំង ៣ យ៉ាងនេះ គឺគន្លងពាក្យ ១ គន្លងឈ្មោះ ១ គន្លងបញ្ញត្ត ១ ពួកសមណព្រាហ្មណ៍ជាអ្នកប្រាជ មិនដែលលះបង់ មិនធ្លាប់លះបង់ មិន ទម្លាក់ចោល មិនដែលទម្លាក់ចោល ទាំងមិនបានខាំងឃាត់ឡើយ ។ សភាវៈ ទាំង ៣ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ រូបណាដែលកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ ការពិចារណានូវរូបនោះ ថាកើតមានរួចហើយ ឈ្មោះរបស់រូបនោះ ថាកើតមានរួចហើយ បញ្ញត្តរបស់រូបនោះ ថាកើតមាន រួចហើយ តែការពិចារណានូវរូបនោះ ថាគ្មានក្នុងបច្ចុប្បន្ននេះទេ ការពិចារណានូវរូបនោះ ថាគ្មានទៅក្នុងអនាគតទេ ។ វេទនាណាដែលកន្លងទៅ រលត់ ទៅ ប្រែប្រួលទៅហើយ ការពិចារណានូវវេទនានោះថា កើតមានរួចហើយ ឈ្មោះរបស់វេទនានោះថា កើតមានរួចហើយ បញ្ញត្តរបស់វេទនានោះថា កើតមានរួចហើយ តែការពិចារណានូវវេទនានោះថា គ្មានក្នុងបច្ចុប្បន្ននេះទេ ការពិចារណានូវវេទនានោះថា គ្មានទៅក្នុងអនាគតទេ ។ សញ្ញាណា ។ បេ ។ សង្ខារទាំងឡាយណា ដែលកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ ការ ពិចារណានូវសង្ខារទាំងឡាយនោះថា កើតមានរួចហើយ ឈ្មោះរបស់សង្ខារ ទាំងឡាយនោះថា កើតមានរួចហើយ បញ្ញត្តរបស់សង្ខារទាំងឡាយនោះថា កើតមានរួចហើយ តែការពិចារណានូវសង្ខារទាំងឡាយនោះថា គ្មានក្នុង បច្ចុប្បន្ននេះទេ ការពិចារណានូវសង្ខារទាំងឡាយនោះថា គ្មានទៅក្នុងអនាគត ទេ ។ វិញ្ញាណណា ដែលកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ ការ