អដ្ឋកថា ឧបាទិយមានសូត្រទី ១-អន្ទាក់មារ

ក្បាលទី 21 · ទំព័រ 734

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ភិក្ខុ ១ រូបចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រ ព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់ព្រះមេត្តាប្រោសសម្តែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គបានស្តាប់ធម៌របស់ព្រះមានព្រះភាគ នឹងចៀសចេញទៅតែម្នាក់ឯង មិនប្រមាទ មានតែសេចក្តីព្យាយាម មានចិត្ត បញ្ជូនទៅកាន់ព្រះនិព្វាន ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ បុគ្គល ដែលប្រកាន់យកដោយអំណាចតណ្ហា មានះ និងទិដ្ឋិ ឈ្មោះថា ជាប់ ( ក្នុង អន្ទាក់ ) របស់មារ ( បើ ) មិនបានប្រកាន់យកទេ ឈ្មោះថា រួចផុត ស្រឡះអំពី ( អន្ទាក់ ) របស់មារមានចិត្តបាប ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គយល់ហើយ ។ ម្នាលភិក្ខុ អ្នកយល់នូវអត្ថនៃភាសិត ដែលតថាគកសម្តែងសង្ខេបដោយពិស្តារបាន តើ យ៉ាងណា ។ បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលប្រកាន់យកនូវរូប ឈ្មោះថា ជាប់ ( អន្ទាក់ ) របស់មារ ( បើ ) មិនប្រកាន់យកទេ ឈ្មោះថា រួចផុត ស្រឡះអំពី ( អន្ទាក់ ) របស់មារមានចិត្តបាប ។ បុគ្គលប្រកាន់យកនូវ វេទនា ឈ្មោះថា ជាប់ ( អន្ទាក់ ) របស់មារ ( បើ ) មិនប្រកាន់យកទេ ឈ្មោះថា រួចផុតស្រឡះអំពី ( អន្ទាក់ ) របស់មារមានចិត្តបាប ។ នូវ សញ្ញា ។ នូវសង្ខារទាំងឡាយ ។ បុគ្គលប្រកាន់យកនូវវិញ្ញាណ ឈ្មោះថា ជាប់ ( អន្ទាក់ ) របស់មារ ( បើ ) មិនប្រកាន់យកទេ ឈ