មញ្ញមានសូត្រទី ២

ក្បាលទី 21 · ទំព័រ 737

ក្នុងក្រុងសាវត្ថី ។ ក្នុងវត្ត ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏ សមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ ចម្រើន សូមព្រះមានព្រះភាគ សម្តែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ។ បេ ។ ខ្ញុំព្រះអង្គនឹងមានសេចក្តីព្យាយាម ដុតកម្តៅកិលេស មានចិត្តបញ្ជូនទៅកាន់ ព្រះនិព្វាន សម្រាន្តនៅដោយឥរិយាបថទាំង ៤ ។ ម្នាលភិក្ខុ បុគ្គលកាល សម្គាល់ ឈ្មោះថា ជាប់ ( អន្ទាក់ ) របស់មារ ( បើ ) មិនសម្គាល់ទេ ឈ្មោះថា រួចផុតស្រឡះអំពី ( អន្ទាក់ ) របស់មារមានចិត្តបាប ។ បពិត្រ ព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គយល់ ហើយ ។ ម្នាលភិក្ខុ អ្នកយល់នូវអត្ថនៃភាសិតដែលតថាគតសម្តែងសង្ខេប ដោយពិស្តារបាន តើយាងណា ។ បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលកាល សម្គាល់នូវរូប ឈ្មោះថា ជាប់ ( អន្ទាក់ ) របស់មារ ( បើ ) មិនសម្គាល់ ទេ ឈ្មោះថា រួចផុតស្រឡះអំពី ( អន្ទាក់ ) របស់មារមានចិត្តបាប ។ នូវ វេទនា ។ នូវសង្ខារទាំងឡាយ ។ បុគ្គលកាលសម្គាល់នូវវិញ្ញាណ ឈ្មោះ ថា ជាប់ ( អន្ទាក់ ) របស់មារ ( បើ ) មិនសម្គាល់ទេ ឈ្មោះថា រួចផុត ស្រឡះអំពី ( អន្ទាក់ ) របស់មារមានចិត្តបាប ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គយល់នូវអត្ថនៃភាសិតនេះ ដែលព្រះមានព្រះភាគ ទ្រង់សម្តែង សង្ខេប ដោយពិស្តារបាន យ៉ាងនេះ ។ ម្នាលភិក្ខុ ពីរោះហើយៗ ម្នាលភិក្ខុ ត្រូវមែនហើយ ត្រង់ដែលអ្នកយល់នូវអត្ថនៃភាសិត ដែលតថាគតសម្តែង សង្ខេបដោយពិស្តារបាន ។ ម្នាលភិក្ខុ បុគ្គលកាលសម្គាល់នូវរូប ឈ្មោះថា ជាប់ ( អន្ទាក់ ) របស់មារ ( បើ ) មិនសម្គាល់ទេ ឈ្មោះថា រួចផុតស្រឡះ អំពី ( អន្ទាក់ ) របស់មារមានចិត្តបាប