អភិនន្ទមានសូត្រទី ៣
ជិតក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ លុះភិក្ខុនោះអង្គុយក្នុង ទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គ ដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់សម្តែងធម៌ដោយសង្ខេបដល់ខ្ញុំព្រះអង្គ ។ បេ ។ ខ្ញុំព្រះអង្គនឹងមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សម្រាន្តនៅដោយ ឥរិយាបថទាំង ៤ ។ ភិក្ខុកាលត្រេកអរ ឈ្មោះថា ជាប់ ( អន្ទាក់ ) មារ កាលភិក្ខុមិនត្រេកអរ ឈ្មោះថា រួចចាក ( អន្ទាក់ ) មារមានចិត្តបាប ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ យល់ហើយ ។ ម្នាលភិក្ខុ ចុះភាសិតដែលតថាគតសម្តែងដោយសង្ខេប តើ អ្នកយល់សេចក្តីដោយពិស្តារដូចម្តេចទៅ ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុ កាលត្រេកអរនូវរូប ឈ្មោះថា ជាប់ ( អន្ទាក់ ) មារ កាលបើមិនត្រេកអរ ទេ ឈ្មោះថា រួចចាក ( អន្ទាក់ ) មារមានមានចិត្តបាប ។ នូវវេទនា ។ នូវសញ្ញា ។ នូវសង្ខារទាំងឡាយ ។ កាលបើភិក្ខុត្រេកអរនូវវិញ្ញាណ ឈ្មោះ ថា ជាប់ ( អន្ទាក់ ) មារ កាលបើមិនត្រេកអរទេ ឈ្មោះថា រួចចាក ( អន្ទាក់ ) មារមានចិត្តបាប ។ បពិត្រព្រះអង្គដ៏ចម្រើន ភាសិតនេះ ដែល ព្រះមានព្រះភាគ ទ្រង់សម្តែងហើយ ដោយសង្ខេប ខ្ញុំព្រះអង្គយល់សេចក្តី ដោយពិស្តារ យ៉ាងនេះឯង ។ ម្នាលភិក្ខុ ប្រពៃហើយៗ ម្នាលភិក្ខុ ត្រូវ ណាស់ហើយ ត្រង់ភាសិតដែលតថាគត សម្តែងដោយសង្ខេប អ្នកយល់ សេចក្តីដោយពិស្តារបាន ។ ម្នាលភិក្ខុ កាលបើភិក្ខុត្រេកអរនូវរូប ឈ្មោះថា ជាប់ ( អន្ទាក់ ) មារ កាលបើមិនត្រេកអរទេ ឈ្មោះថា រួចចាក ( អន្ទាក់ ) មារមានចិត្តបាប ។