ទុក្ខសូត្រទី ៥

ក្បាលទី 21 · ទំព័រ 743

ទៀបក្រុងសាវត្ថី ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយក៏ ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូម ទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគទ្រង់សម្តែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ។ បេ ។ គប្បីសម្រាន្តនៅ ។ ម្នាលភិក្ខុ របស់ណាជាទុក្ខ អ្នក ត្រូវលះបង់នូវសេចក្តីប៉ុនប៉ងក្នុងរបស់នោះចេញ ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គយល់ហើយ ។ ម្នាលភិក្ខុ ចុះភាសិតដែលតថាគតសម្តែងដោយសង្ខេប តើអ្នកយល់សេចក្តីដោយ ពិស្តារដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន រូបនឹងឯងជាទុក្ខ ខ្ញុំព្រះអង្គត្រូវ លះបង់សេចក្តីប៉ុនប៉ងក្នុងរូបនោះចេញ ។ វេទនា ។ សញ្ញា ។ សង្ខារ ទាំងឡាយ ។ វិញ្ញាណជាទុក្ខ ខ្ញុំព្រះអង្គត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុង វិញ្ញាណនោះចេញ ។ បពិត្រព្រះអង្គដ៏ចម្រើន ភាសិតនេះ ដែលព្រះមាន ព្រះភាគសម្តែងហើយដោយសង្ខេប ខ្ញុំព្រះអង្គយល់សេចក្តីដោយពិស្តារ យ៉ាងនេះឯង ។ ម្នាលភិក្ខុ ប្រពៃហើយៗ ម្នាលភិក្ខុ ប្រពៃណាស់ហើយត្រ ង់ភាសិតដែលតថាគតសម្តែងហើយដោយសង្ខេប អ្នកយល់សេចក្តីដោយ ពិស្តារបាន ។ ម្នាលភិក្ខុ រូបនឹងឯងជាទុក្ខ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុង រូបនោះចេញ ។ វេទនា ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណជាទុក្ខ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងវិញ្ញាណនោះចេញ ។ ម្នាលភិក្ខុ ភាសិត នេះ តថាគតសម្តែងហើយដោយសង្ខេប អ្នកត្រូវយល់ឃើញសេចក្តីដោយ ពិស្តារយ៉ាងនេះឯង ។