អនត្តនីយសូត្រទី ៧
ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ លុះភិក្ខុនោះអង្គុយក្នុង ទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់សម្តែងធម៌ ដោយសង្ខេបដល់ខ្ញុំព្រះអង្គ ។ បេ ។ គប្បីសម្រាន្តនៅ ។ ម្នាលភិក្ខុ របស់ ណា មិនគួរជារបស់ខ្លួន អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងរបស់នោះចេញ ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ យល់ហើយ ។ ម្នាលភិក្ខុ ចុះភាសិតដែលតថាគតសម្តែងហើយដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារដូចម្តេចទៅ ។ បពិត្រព្រះអង្គដ៏ចម្រើន រូបហ្នឹង ឯង មិនគួរជារបស់ខ្លួនទេ ខ្ញុំព្រះអង្គត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងរូបនោះ ចេញ ។ វេទនា ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណមិនគួរជារបស់ ខ្លួនទេ ខ្ញុំព្រះអង្គត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងវិញ្ញាណនោះចេញ ។ បពិត្រ ព្រះអង្គដ៏ចម្រើន ភាសិតនេះ ដែលព្រះមានព្រះភាគ សម្តែងហើយដោយ សង្ខេប ខ្ញុំព្រះអង្គយល់សេចក្តីដោយពិស្តារយ៉ាងនេះឯង ។ ម្នាលភិក្ខុ ប្រពៃ មែនហើយៗ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ត្រង់ភាសិតដែលតថាគត សម្តែងហើយដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារបាន ។ ម្នាលភិក្ខុ រូបហ្នឹងឯង មិនគួរជារបស់ខ្លួនទេ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងរូបនោះ ចេញ ។ វេទនា ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណមិនគួរជារបស់ ខ្លួនទេ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងវិញ្ញាណនោះចេញ ។