រជនីយសណ្ឋិតសូត្រទី ៨
ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ លុះភិក្ខុនោះអង្គុយ ក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រ ព្រះអង្គដ៏ចម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគទ្រង់សម្តែង ធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គស្តាប់ធម៌របស់ព្រះមានព្រះភាគ ហើយ ។ បេ ។ គប្បីសម្រាន្តនៅ ។ ម្នាលភិក្ខុ របស់ណាតាំងនៅដោយអាការ ដែលបុគ្គលគប្បីត្រេកអរ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងរបស់នោះ ចេញ ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំ ព្រះអង្គយល់ហើយ ។ ម្នាលភិក្ខុ ចុះភាសិតដែលតថាគតសម្តែងហើយ ដោយសង្ខេប តើអ្នកយល់សេចក្តីដោយពិស្តារដូចម្តេចទៅ ។ បពិត្រព្រះអង្គ ដ៏ចម្រើន រូបហ្នឹងឯង តាំងនៅដោយអាការដែលបុគ្គលគប្បីត្រេកអរ ខ្ញុំ ព្រះអង្គត្រូវលះបង់ សេចក្តីប៉ុនប៉ងក្នុងរូបនោះចេញ ។ វេទនា ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណតាំងនៅដោយអាការដែលបុគ្គលគប្បីត្រេកអរ ខ្ញុំព្រះអង្គត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងវិញ្ញាណនោះចេញ ។ បពិត្រព្រះអង្គ ដ៏ចម្រើន ភាសិតនេះ ដែលព្រះមានព្រះភាគសម្តែងហើយ ដោយសង្ខេប ខ្ញុំព្រះអង្គយល់សេចក្តីដោយពិស្តារ យ៉ាងនេះឯង ។ ម្នាលភិក្ខុ ប្រពៃមែន ហើយៗ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ត្រង់ភាសិតដែលតថាគតសម្តែង ហើយ ដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារបាន ។ ម្នាលភិក្ខុ រូប ហ្នឹងឯង តាំងនៅដោយអាការ ដែលបុគ្គលគប្បីត្រេកអរ អ្នកត្រូវលះបង់ សេចក្តីប៉ុនប៉ងក្នុងរូបនោះចេញ ។ វេទនា ។ សញ្ញា ។