រាធសូត្រទី ៩
ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ព្រះរាធៈមានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបទូលព្រះ មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច អហង្ការមានានុស័យ និងមមង្ការមានានុស័យ ចំពោះ កាយ ដែលប្រកបដោយវិញ្ញាណនេះផង ចំពោះនិមិត្តទាំងពួងជាខាងក្រៅ ផងមិនមាន ។ ម្នាលរាធៈ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជា ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា ឋិតនៅក្នុងទីឆ្ងាយក្តី ទីជិតក្តី បុគ្គលតែងពិចារណាឃើញរូបទាំងអស់នោះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិន មែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ។ វេទនាណានីមួយ ។ សញ្ញា ណានីមួយ ។ សង្ខារទាំងឡាយណានីមួយ ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ។ បេ ។ វិញ្ញាណណា ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី បុគ្គលតែងពិចារណាឃើញវិញ្ញាណទាំងអស់នោះ តាមពិត ដោយប្រាជ្ញាដ៏ ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួន របស់អញទេ ។ ម្នាលរាធៈ កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ អហង្ការមានានុស័យ និងមមង្ការមានានុស័យ ចំពោះកាយដែលប្រកបដោយ វិញ្ញាណនេះផង ចំពោះនិមិត្តទាំងពួងជាខាងក្រៅផង មិនមាន ។ បេ ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះរាធៈមានអាយុជាព្រះអរហន្តមួយយអង្គដែរ ។