សុរាធសូត្រទី ១០
ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ព្រះសុរាធៈមានអាយុ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះ កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ចិត្តដែលប្រាសចាកសេចក្តីប្រកាន់ អហង្ការៈ មមង្ការៈ ចំពោះកាយ ប្រកបដោយវិញ្ញាណនេះផង ចំពោះនិមិត្ត ទាំងពួង ជាខាងក្រៅផង ទើបជាចិត្តកន្លងបង់ ស្ងប់រម្ងាប់ រួចស្រឡះចាក វិធី ( នេះបាន ) ។ ម្នាលសុរាធៈ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ។ បេ ។ រូបណា ឋិតនៅក្នុងទីឆ្ងាយក្តី ទីជិតក្តី បុគ្គលឃើញរូបទាំងអស់ នោះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ដូច្នេះហើយ រមែងរួចស្រឡះ ព្រោះការមិនប្រកាន់ ។ វេទនាណានីមួយ ។ សញ្ញាណានីមួយ ។ សង្ខារ ទាំងឡាយណានីមួយ ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ។ បេ ។ វិញ្ញាណណា ឋិតនៅក្នុងទីឆ្ងាយក្តី ទីជិតក្តី បុគ្គលឃើញវិញ្ញាណទាំងអស់ នោះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ដូច្នេះហើយ រមែងរួចស្រឡះ ព្រោះការមិនប្រកាន់ ។ ម្នាលសុរាធៈ កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាង នេះឯង ក្នុងចិត្តដែលប្រាសចាកសេចក្តីប្រកាន់ អហង្ការ មមង្ការ ចំពោះ កាយប្រកបដោយវិញ្ញាណនេះផង ចំពោះនិមិត្តទាំងពួងជាខាងក្រៅផង ទើប ជាចិត្តកន្លងបង់ ស្ងប់រម្ងាប់ រួចស្រឡះចាកវិធី ( នេះបាន ) ។ បេ ។ បណ្តា ព្រះអរហន្តទាំងឡាយ ព្រះសុរាធៈមានអាយុ ជាព្រះអរហន្តមួយអង្គដែរ ។