អស្សាទសូត្រទី ១

ក្បាលទី 21 · ទំព័រ 753

ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង រមែងមិនដឹងច្បាស់តាមសេចក្តីពិតនូវអានិសង្ស នូវ ទោស និងការរលាស់ចោលនៃរូប ។ នៃវេទនា ។ នៃសញ្ញា ។ នៃសង្ខារ ទាំងឡាយ ។ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវអានិសង្ស នូវទោស និងការរលាស់ចោលនៃវិញ្ញាណ ។ ម្នាលភិក្ខុទាំងឡាយ ឯអរិយសាវ័កអ្នកចេះដឹង រមែងដឹងច្បាស់តាមសេចក្តីពិត នូវអានិសង្ស នូវទោស និងការរលាស់ ចោលនៃរូប ។ នៃវេទនា ។ នៃសញ្ញា ។ នៃសង្ខារទាំងឡាយ ។ ដឹងច្បាស់តាមសេចក្តីពិត នូវអានិសង្ស នូវទោស និងការរលាស់ចោល នៃវិញ្ញាណ ។ ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវការកើត នូវ សេចក្តីវិនាស នូវអានិសង្ស នូវទោស និងការរលាស់ចោលនៃរូប ។ នៃ វេទនា ។ នៃសញ្ញា ។ នៃសង្ខារទាំងឡាយ ។ មិនដឹងច្បាស់តាមសេចក្តី ពិត នូវការកើត និងសេចក្តីវិនាស នូវអានិសង្ស នូវទោស និងការរលាស់ ចោលនៃវិញ្ញាណ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង រមែង ដឹងច្បាស់តាមសេចក្តីពិត នូវការកើត នូវសេចក្តីវិនាស នូវអានិសង្ស នូវ ទោស និងការរលាស់ចោលនៃរូប ។ នៃវេទនា ។ នៃសញ្ញា ។ នៃសង្ខារ ទាំងឡាយ ។ ដឹងច្បាស់តាមពិត នូវការកើត នូវសេចក្តីវិនាស នូវ អានិសង្ស នូវទោស នឹងការរលាស់ចោល នៃវិញ្ញាណ ។ ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង រមែងដឹងច្បាស់តាមសេចក្តីពិត នូវការកើត នូវ សេចក្តីវិនាស នូវអានិសង្ស នូវទោស និងការរលាស់ចោលនៃរូប ។ នៃ វេទនា ។ នៃសញ្ញា ។ នៃសង្ខារទាំងឡាយ ។ ដឹងច្បាស់តាមសេចក្តីពិត នូវការកើត នូវសេចក្តីវិន