ទុតិយសមុទយសូត្រទី ៣

ក្បាលទី 21 · ទំព័រ 192

ព្រះមានព្រះភាគ កាលទ្រង់សម្តែងថា ពួកអ្នកចូរធ្វើបែបនេះ ចូទៅកាន់ត្រកូល ទើបត្រាស់ថា អបកស្សេវ កាយំ អបកស្ស ចិត្តំ ដូច្នេះ ។ បទថា និច្ចនវកា សេចក្តីថា ពួកអ្នកជាអ្នកថ្មីជានិច្ច គឺដូចជាអាគន្តុក ដូច្នេះ ព្រោះថា អាគន្តុកចូលទៅកាន់ផ្ទះតាមលំដាប់ បើម្ចាស់ផ្ទះឃើញលោក ក៏គិតថា ជាកូន ជាបងប្អូនប្រុសរបស់ខ្លួន ត្រាច់ទៅ និមន្តឲ្យស្នាក់យ៉ាងនេះ ដូច្នេះ កាលអនុគ្រោះ ក៏និមន្តឲ្យគង់ ឲ្យបរិភោគ លុះលោកបរិភោគស្រេច ហើយ ក៏គិតថា អ្នកចូរកាន់យកភោជនរបស់អ្នកចុះ ដូច្នេះ ក្រោកឡើងចៀស ចេញទៅ រមែងមិនធ្វើសេចក្តីស្និទ្ធស្នាលជាមួយម្ចាស់ផ្ទះទាំងនោះ ឬនឹងធ្វើ ករណីយកិច្ច ។ លោកសម្តែងថា សូម្បីពួកអ្នកចូលទៅកាន់ផ្ទះ ចូលតាម លំដាប់យ៉ាងនេះហើយ ពួកមនុស្សដែលជ្រះថ្លាក្នុងឥរិយាបថ និងប្រគេនវត្ថុ