អរហន្តសូត្រទី ៤

ក្បាលទី 21 · ទំព័រ 755

ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់ នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញតាមសេចក្តី ពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជា អញទេ នុ៎ះមិនមែនជាខ្លួនអញទេ ។ វេទនា ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណមិនទៀងទេ របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះបណ្ឌិតត្រូវ ឃើញតាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់ អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ ។ ម្នាលភិក្ខុទាំង- ឡាយ អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយ ក្នុងរូបផង ក្នុងវេទនាផង ។ ក្នុងសញ្ញាផង ។ ក្នុងសង្ខារទាំងឡាយផង ។ រមែងនឿយណាយ ក្នុងវិញ្ញាណផង កាលបើនឿយណាយហើយ រមែង ប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះ ។ កាលបើ ចិត្តរួចស្រឡះហើយ ញាណក៏កើតឡើងថា អាត្មាអញរួចស្រឡះហើយ ។ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ លំនៅ របស់សត្វទាំងប៉ុន្មាន ភពដ៏ប្រសើរទាំងប៉ុន្មាន មានតែពួកអរហន្តទេ ដែលជា បុគ្គលខ្ពង់ខ្ពស់ ប្រសើរបំផុតក្នុងលោក ។ ព្រះមានព្រះភាគ ត្រាស់សូត្រនេះ ចប់ហើយ លុះព្រះសុគតជាសាស្តា ត្រាស់សូត្រនេះចប់ហើយ ទើបត្រាស់ គាថានេះ តទៅទៀតថា