ទុតិយអរហន្តសូត្រទី ៥
ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀងទេ របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់ នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញតាម សេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះ មិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងរូបផង ក្នុងវេទនាផង ។ ក្នុងសញ្ញាផង ។ ក្នុងសង្ខារទាំងឡាយផង ។ រមែងនឿយណាយក្នុងវិញ្ញាណផង កាលបើនឿយណាយ រមែងប្រាសចាក តម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះបាន ។ កាលបើ ចិត្តរួចស្រឡះហើយ ញាណក៏កើតឡើងថា អាត្មាអញរួចស្រឡះហើយ ។ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចារ្យ អាត្មាអញនៅរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត ទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ លំនៅរបស់ពួកសត្វទាំងប៉ុន្មាន ភពដ៏ប្រសើរទាំងប៉ុន្មាន មានតែអរហន្ត ជា បុគ្គលខ្ពង់ខ្ពស់ ប្រសើរបំផុតក្នុងលោកនេះ ។